ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លួចម៉ូតូមិត្តរួមកាងារបានមួយយប់ លុះព្រឹកឡើងយកទៅលក់ត្រូវសម្ថកិច្ចចាប់ខ្លួន

ព្រះសីហនុ: នគរបាលក្រុងព្រះសីហនុបាន ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចម៉ូតូ ដែលកើតឡើងស្ថិតនៅក្រុម២០ ភូមិ៥ សង្កាត់៤ ព្រះសីហនុថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅវេលាម៉ោង១១:០០នាទី។

ប្រភពពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សេន ធូ ប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅកន្លែងកើតហេតុខាងលើ។

ចំណែកជនសង្ស័យឈ្មោះ ញាណ ធី ហៅរស្មី ស្នាក់នៅជាមួយជនរងគ្រោះ បានលួចយកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ ម៉ាក wave ពណ៏ក្រហម លេខតួ399299 លេខម៉ាស៊ីន4191061 គ្មានស្លាកលេខ។

ក្រោយពីធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបំរ៉ុងយកទៅលក់ ក៏ម្ចាស់ម៉ូតូទៅប្តឹងសម្ថកិច្ចនគរបាល លុះក្រោយមកធ្វើការស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងែទី២២ ខែមេសា ឆ្នាំ២០១៦វេលាម៉ោង៩:៣០នាទី ។

រីឯជនសង្ស័យ រួមនឹងម៉ូតូខាងលើ ត្រូវបាននគរបាលយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់កាតាមនិតិវិធីច្បាប់ ៕

photo_2016-04-22_16-47-32

មតិយោបល់