ព័ត៌មានជាតិ

កុងត្រាថ្មីរវាង Pogba និង Man UTD នៅជាប់គាំងនៅឡើយគិតចាប់តាំងពីខែមេសា

បរទេស៖ កិច្ចពិភាក្សាគ្នារវាងកីឡាករបារាំង Paul Pogba និងក្លឹបបិសាចក្រហម Man UTD ត្រូវបានដឹងថានៅតែមិនទាន់អាចចាប់ផ្តើមដំណើរការឡើងវិញនៅឡើយគិតចាប់តាំងតែពីខែមេសាមក។

ទាំងកីឡាករផ្ទាល់និងក្លឹបមិនបានសម្រេចចិត្តណាមួយឡើយពាក់ព័ន្ធទៅនឹងកុងត្រាហើយសូម្បីតែភ្នាក់ងាររបស់កីឡាករក៏មិនមានសកម្មភាពអ្វីទាំងអស់ដូចគ្នា។

លោក Mino Raiola ភ្នាក់ងាររបស់កីឡាកររូបនេះធ្លាប់បានអះអាងច្បាស់ៗហើោយថាគាត់មិនចង់ធ្វើការចរចាសាជាថ្មីណាឡើយជាមួយនឹងក្លឹបដោយមានបំណងចង់ឲ្យ Pogba អាចចាកចេញពីទីនេះទៅចូលរួមនៅក្លឹបថ្មីខណៈដែលកុងត្រារបស់គាត់នៅសល់តែ២ខែទៀតប៉ុណ្ណោះ៕

មតិយោបល់