ព័ត៌មានជាតិ

ជាន់ហ្វាំងមិនទាន់រថយន្តទំនើបមួយគ្រឿង ក៏ទៅបុករថយន្តដឹកសិស្សសាលាវេស្ទើនអន្តរជាតិ

ភ្នំពេញ: រថយន្តហុងដាពីឡុតសេរីទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿនមកដល់ផ្លូវកែង ជាន់ហ្វាំងមិនទាន់ បានបុករថយន្តដឹកសិស្សសាលាវេស្ទើនអន្តរជាតិ ចំពាក់កណ្តាល សំណាងល្អ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។

ហេតការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅផ្លូវ៥៦៦ កែងនិងផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៦និង២៥នាទី ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៧ ។

តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តហុងដាពីឡុត ពណ៌ស ស្លាកលេខ ភ្នំពេញ 2AC-1888 បើកបរពីកើតទៅលិច តាមផ្លូវ៣១៥ ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវ៥៦៦ ជាន់ហ្វាំងមិនជាប់ក៏បានបុកនឹងរថយន្តដឹកសិស្សសាលាវេស្ទើនអន្តរជាតិ ម៉ាកសាំយ៉ុង ស្លាកលេខ ភ្នំពេញ 2U-8510 ដែលបើកបរពីត្បូងទៅជើង តាមផ្លូវ៥៦៦ ចំពាក់កណ្តាលរថយន្តចំហៀងខាងឆ្វេងដៃ បណ្តាលឲ្យរងការខូចខាត តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុនរគបាលចរាចរនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក និងលោកនាយប៉ុស្ត៏បឹងកក់១ បានទៅដល់យករថយន្តទាំង២គ្រឿអែបខាង ដើម្បីទុកផ្លូវឲ្យអ្នកដំណើរធ្វើចរាចរឆ្លងកាត់ ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ភាគីរថយន្តទាំង២គ្រឿង បានបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុ ដោយយល់ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន មិនមានអ្នកចាញ់អ្នកឈ្នះឡើយ៕

មតិយោបល់