ស្ថានភាពទឹកស្ទឹងព្រែកត្នោតថ្ងៃទី២៧ តុលា ២០២១ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ទ្វារទប់ទឹកមួយកន្លែងមានទីតាំងនៅចន្លោះរវាងភូមិសាលា និងភូមិកន្ទុយទឹក សង្កាត់ទៀន ត្រូវបានទឹកហូរច្រោះតាំងពីម៉ោងប្រមាណ ១២៖៣០នាទីយប់រំលងអាធ្រាត្រ គិតដល់រសៀលនេះអាជ្ញាធររាជធានីភ្នំពេញគ្រប់គ្រងបានប្រមាណ៨០ភាគរយហើយ។
ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចរងផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយ ត្រូវជម្លៀសប្រជាជនខ្លះចេញពីលំនៅដ្ឋានដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។
ឯកឧត្ដម ឃួង ស្រេង បានណែនាំឲ្យកងកម្លាំង និងមន្ត្រីជំនាញសហការគ្នាយកបាវខ្សាច់ និង ដីចាក់ទប់បិទមុខទឹក ដើម្បីកុំឲ្យហូរ ទៅផ្នែក ខាងក្រោមបន្តទៀត។
មតិយោបល់