ពិតទេ! ប៊ុត សីហា ដល់ថ្នាក់ស្នើរសុំជំនួយ ពីលោកស្រី ទ្រី ដាណា?

(ភ្នំពេញ)៖ ក្រោយរងអាស្រូវពាក់ព័ន្ធបទល្មើសប្រើប្រាស់គ្រឿងញៀន និងចចាមអារាមមួយចំនួន គេសង្កេតឃើញថាអតីតម្ចាស់ពាន់កម្មវិធីចម្រៀងលំដាប់ពិភពលោក «The Voice Cambodia» រដូកាលទី១ លោក ប៊ុត សីហា ហាក់ស្ងប់ស្ងាត់ពីវិថីសិល្បៈ ហើយប្រជាប្រិយភាពក៏មានការអន់ថយ បើទោះបីជារូបគេខំប្រឹងស្ដារកេរ្ដិ៍ឈ្មោះឡើងវិញលើវិថីមួយនេះ ។

តាមព័ត៌មាន សព្វថ្ងៃនេះ តារាចម្រៀងដែលជាអតីតម្ចាស់ពានរង្វាន់កម្មវិធី The Voice Cambodia រូបនេះ ធ្លាក់កូដ និងលែងឃើញបង្ហាញមុខនៅលើឆាកតន្ត្រីធំៗដូចមុនទៀតហើយ តាមដឹងតារាចម្រៀងនេះ កំពុងតែផលិតបទចម្រៀងនៅក្នុងផលិកម្ម Life Production ។ដោយឡែក ថ្មីៗនេះ មហាជន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីអតីតតារាចម្រៀង បានចូលទៅខមិនសុំជំនួយ នៅក្នុងផេកហ្វេសប៊ុក លោកស្រី ទ្រី ដាណា។

ក្នុងនោះ បើតាមសំណេរខមិនរបស់លោក ប៊ុត សីហា បានសរសេររៀបរាប់ដូច្នេះថា «សួស្តីចែ ខ្ញុំម្ចាស់អាខោនដែរខមិននេះ ខ្ញុំប៊ុត សីហា ខ្ញុំមានបញ្ហាចង់ប្រាប់ឱ្យជួយ តែមិនដឹងទំនាក់ទំនងផ្ទាល់ជាមួយនឹងចែតាមលេខទូរស័ព្ទណាមួយទេ។ សុំចែអាចឆ្លើយតបនឹងប្អូនតិចតាម Chat Facebook បានអត់? អរគុណ..»។

បើទោះជាយ៉ាងណា ការពឹងពររកជំនួយពីលោកស្រី ទ្រី ដាណា ខាងលើនេះ ប៊ុត សីហា ក៏មិន បាន បញ្ជាក់ ថាមានរឿងអ្វីកើតឡើងចំពោះរូបគេ ឬចង់ឱ្យលោកស្រី ទ្រី ដានណា ជួយរឿងអ្វីឡើយ ខណៈដែលទូរស័ព្ទ របស់គេទាក់ទងមិនបាន ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *