បរទេស៖ លោក Ryan Mason នឹងត្រូវក្លាយជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹបមាន់ខ្នាយមាស Spurs រហូតដល់ថ្ងៃបុណ្យគ្រិស្តម៉ាកនិងមុនពេលដែលក្លឹបសម្រេចចិត្តជ្រើសបានគ្រូបង្វឹកថ្មីណាមួយនេះបើយោងតាមការចេញផ្សាយរបស់ Football Insider។
ប្រភពដដែលបានសរសេរទៀតថាការបណ្តេញចេញលោក Nuno Espirito Santo ដែលធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះនាពេលខាងមុខនេះនៅក្រោយពេលដែលទំរង់លេងរបស់ក្រុមបានធ្លាក់ចុះខ្លាំងនិងជាពិសេសបរាជ័យក្រោមថ្វៃដៃរបស់បិសាចក្រហម Man UTD នៅក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល៣ទល់នឹង០កាលពីចុងសប្តាហ៍កន្លងមក។
គួរឲ្យដឹងដែរថាលោក Mason គឺជាគ្រូបង្វឹកម្នាក់ដែលធ្លាប់បានដឹកនាំក្រុមនេះអស់រយៈពេល៧ប្រកួតម្តងហើយដែរកាលពីក្រោយពេលដែលក្លឹបធ្លាប់បានបណ្តេញចេញគ្រូបង្វឹកលោក Jose Mourinhoចេញនាពេលកន្លងមក៕
មតិយោបល់