ព័ត៌មានជាតិ

ព្រមព្រាងគ្នាបានសម្រេច២ដងសោះ ចុងក្រោយត្រូវម្តាយខាងស្រីប្តឹង ជាប់ខ្នោះអាល័យស្នេហ៍!

ភ្នំពេញៈ ព្រូរថយន្តអាយុ១៧ឆ្នាំម្នាក់ បានក្លាយទៅជាអ្នកទោសស្នេហា បន្ទាប់ពីបាននាំក្មេងស្រី១៣ឆ្នាំម្នាក់ ទៀតចូលទៅក្លឹបកម្សាន្តឌីស្កូ ក្រោយមកបានចូលផ្ទះសំណាក់ ហើយបានក្រេបទឹកឃ្មុំយ៉ាងផ្អែមត្រជាក់ តែក្នុង១យប់បានសម្រេចចំនួន២ដង។ ប៉ុន្តែខាងប្រុសនៅមិនទាន់អស់ចិត្តទៀតដោយ នៅថ្ងៃបន្ទាប់បានតាមទៅរកនាងដល់ផ្ទះ និងបានឱបថើបគ្នាទាំងថ្ងៃថែមទៀត ចៃដន្យ ត្រូវបានឪពុកម្ដាយខាងស្រីឃើញ បានប្ដឹងនគរបាលឃាត់ខ្លួនចាត់ការតាមច្បាប់តែម្ដង។

ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅផ្ទះរបស់ក្មេងស្រីខាងលើ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្មេងប្រុសជំទង់ខាងលើនោះឈ្មោះ យន់ សុខឃីម អាយុ១៧ឆ្នាំ មុខរបរ ព្រូរថយន្ត ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ភ.ស.ហ អាយុ១៣ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសនិងក្មេងស្រីទាំង២នាក់នោះ បានបង្កាត់ភ្លើងស្នេហ៍តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយពួកគេបានស្គាល់គ្នានិងមានទំនាក់ទំនងស្នេហានេះ បានរយៈពេលកន្លះខែមុនតែប៉ុណ្ណោះ។ ពួកគេបានសាសងគ្នាតាមរយៈទូរសព្ទ និងបានស្រឡាញ់គ្នាខ្លាំងណាស់ រហូតដល់វេលាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ បានណាត់ជួបគ្នាជាលើកដំបូង បន្ទាប់មកបាននាំគ្នា ចូលទៅផឹកស៊ីរាំលេង ក្នុងកម្សាន្តឌីស្កូ មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពដដែលបានបន្តទៀតថា លុះដល់វេលាយប់ជ្រៅ ក្មេងស្រីរូបនោះមានអាការៈមិនស្រួលខ្លួនក៏បានបបួលគ្នាចេញពីក្នុងក្លឹបនោះ និងបានត្រូវរ៉ូវគ្មាចូលទៅដេកនៅផ្ទះសំណាក់ ៣ដុល្លារ ដែលស្ថិតតាមបណ្ដោយផ្លូវ វ៉េងស្រងក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ពេលនោះពួកគេទាំង២នាក់ បានស្ម័គ្ររួមរ័ក្សមេត្រីជាមួយគ្នាយ៉ាង បានសម្រេចចំនួន២ដង ហើយរហូតដល់ ព្រឹកឡើងទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ។

លុះដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ពួកគេបានណាត់ជួបគ្នាម្ដងទៀតនៅផ្ទះខាងស្រី។ បន្ទាប់មកពួកគេបានឱបថើប គ្នានៅក្នុងផ្ទះខាងស្រីនោះ និងត្រូវបានឪពុកម្ដាយខាងស្រីឃើញ ជជីកសួររឿងនាងអត់ចូលផ្ទះកាលពីយប់ ទើបធ្លាយរឿងរួមរ័ក្សគ្នា ក៏បានប្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅចាប់ខ្លួនខាងប្រុស ដោយបានចោទប្រកាន់ថា បានចាប់រំលោភកូនស្រីគាត់និងឲ្យនគរបាល នាំយកទៅធ្វើការសាកសួរសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់