យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម នៅល្ងាចថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៤១ ៦៧១,២០ តោន ទៅកាន់ទិសដៅ ១០ ប្រទេស ដែលក្នុងនេះ មានផលិតផលដែលបាននាំចេញច្រើនជាងគេគឺ៖
១. ស្រូវ មានចំនួន ១៦ ០០០,០០ តោន ទៅកាន់ប្រទេសវៀតណាម
២. ដំឡូងបីស្រស់មានចំនួន ១១ ២៥០,០០ តោន ទៅកាន់ប្រទេសវៀតណាម និងថៃ
៣. ផ្លែស្វាយស្រស់មានចំនួន ៣ ៥៧០,៥៨ តោន ទៅកាន់ប្រទេសវៀតណាម ចិន និងថៃ
៤. ផ្លែចេកស្រស់មានចំនួន ៣ ៥៣២,៩៦ តោន ទៅកាន់ប្រទេសចិន
៥. សណ្តែកសៀងមានចំនួន ២ ៥០០, ០០ តោន ទៅកាន់ប្រទេសវៀតណាម ។
ដោយឡែកចំពោះផលិតផលកសិកម្មដែលពាណិជ្ជករបានលើកសំណើធ្វើការនាំចេញក្នុងរយៈពេលមួយថ្ងៃដ៏ទៃទៀត សូមជូនភ្ជាប់មកជាមួយនៅក្នុងតារាងខាងក្រោម៖
មតិយោបល់