(ក្លាសហ្គូវ)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសថាប្រទេសរបស់លោកនឹងសម្រេចឱ្យបាននូវគោលដៅអព្យាក្រឹតកាបោននៅត្រឹម ឆ្នាំ២០៧០។ ការប្រកាសបែបនេះរបស់លោក ម៉ូឌី ធ្វើឡើងនាឱកាសចូលរួមក្នុងសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Glasgow។
ថ្លែងនៅចំពោះមុខមេដឹកនាំមកពីច្រើនជាង ១២០ប្រទេស នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ម៉ូឌីបានបញ្ជាក់យ៉ាងខ្លីថា «នៅត្រឹមឆ្នាំ២០៧០, ឥណ្ឌានឹងសម្រេចឱ្យបាន នួវការគោលដៅអព្យាក្រឹតកាបោន ហើយឥណ្ឌាក៏នឹងបង្កើនផងដែរនូវគោលដៅឆ្នាំ២០៣០ ក្នុងការប្រើប្រាស់ថាមពលមិនមែនឥន្ធនៈ ផូស៊ីល ដោយផ្ដោតសំខាន់លើថាមពលពន្លឺព្រះអាទិត្យ ឬសូឡាពី៤៥០ ដក់៥០០ gigawatts។
ក្រុមមន្ត្រីដែលបានចូលរួមដែលបានចូលរួមក្នុងសន្នីសីទ COP26 បានបង្ហាញការគាំទ្រដល់ការសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅឆ្នាំ២០៣០ ប៉ុន្តែពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះគោលដៅឆ្នាំ២០៧០របស់ឥណ្ឌា៕
ប្រភព៖ AFP
មតិយោបល់