នាយកដ្ឋានព័ត៌មានវិទ្យា៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការណែនាំពីវិធីសាស្ត្រ ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើប្រាស់កម្មវិធី Telegram ដែលជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមកំពុងពេញនិយម ប្រើប្រាស់យ៉ាងច្រើននៅទូទាំងពិភពលោក រួមទាំងព្រះរាជាណាចកក្រកម្ពុជាផងដែរ។
ដើម្បីផ្គុំអត្ថបទ រូបភាព ឫឯកសារទៅជាប្រភេទឯកសារ PDF តាមរយៈកម្មវិធីTelegramទូរស័ព្ទដៃ ឬម៉ាស៊ីនកុំព្យូទ័របាន លោកអ្នកអាចអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម ៖
ជំហានទី១ ៖ នៅក្នុងប្រអប់ Search របស់កម្មវិធី Telegram លោកអ្នកវាយពាក្យថា “office2pdf” បន្ទាប់មកសូមចុចប៊ូតុង start នៅខាងក្រោម
ជំហានទី២ ៖ លោកអ្នកអាចបញ្ជូនរូបភាព អត្ថបទ ឬឯកសារផ្សេងៗតាមរយៈទូរស័ព្ទដៃ ឬម៉ាស៊ីនកំព្យូទ័ររបស់លោកអ្នក រួចចុចបញ្ជូន
ជំហានទី៣ ៖ សូមចុចប៊ូតុង /ready2conv នៅខាងក្រោម
ជំហានទី៤ ៖ ចុចពាក្យ Yes ដើម្បីដាក់ឈ្មោះឯកសារ PDF របស់អ្នក (ឧទាហរណ៍ : Testing ) ជាការស្រេច ។
បន្ទាប់មកលោកអ្នកនឹងទទួលបានការផ្គុំឯកសារជាប្រភេទ PDF និងអាចបញ្ជូនបន្តទៅអ្នកដទៃបាន ដោយចុចប៊ូតុងពាក្យ Share ។
ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមការងារសូមធ្វើការក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា ការថែរក្សាឯកសារសំខាន់ៗនៅលើកម្មវិធីបណ្តាញទំនាក់ទំនងសង្គមទាំងឡាយនៅតែមិនអាចធានាបានសុវត្ថិភាព១០០%នោះទេ។ អាស្រ័យហេតុនេះសូមប្រើប្រាស់ប្រកកដោយភាពទទួលខុសត្រូវ និងប្រុងប្រយ័ត្នជានិច្ច។
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា
មតិយោបល់