ព័ត៌មានជាតិ

នគរបាលស្រុកកំរៀងឆ្មក់បង្រ្កាបនិងឃាត់ខ្លួនអ្នក កត់កន្ទុយលេខចំនួន០៧នាក់ក្នុងពេលតែមួយ

បាត់ដំបងៈ កាលពីថ្ងៃ ចន្ទ១១រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជា ថ្ងៃដើមខែថ្មី និងជាថ្ងៃដែល អ្នកញៀននឹងល្បែងភ្នាល់ ចាក់កន្ទុយលេខ (ឆ្នោតថៃ) អង្គុយ មិនសុខសម្រានមិនលក់ ប្រើពេលវេលាជជីក ដេញដោល សាកសួរគ្នាយ៉ាងសកម្ម អំពីលេខឆ្នោតនេះ នៅក្នុងមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំង ផ្នែកជំនាញ ឆ្មក់បង្រ្កាបដល់ទីតាំង អ្នកកត់កន្ទុយលេខ (ឆ្នោតថែ) ចំនួន០៧ ទី តាំងនៅក្នុងភូមិសាស្រ្ត ឃុំចំនួន០២ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្នុងចំណោមទីតាំងទាំង០៧នេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនអ្នកកត់កន្ទុយលេខចំនួន០៧នាក់ភេទស្រី និងភ្ជាប់ដោយវត្ថុតាង (កាតុងលេខឆ្នោត សៀវភៅនិងសម្ភារៈមួយចំនួនទៀតផង) ។

អ្នកកត់កន្ទុយលេខទាំង០៧នាក់នោះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ប៉ ហ៊ួង ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
២-ឈ្មោះ ឃឹម ភីន ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ស៊ូ ចាន់ណា ភេទស្រី អាយុ៣៥ ឆ្នាំ រស់ នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
៤-ឈ្មោះ សន់ ឃុនណារី ភេទស្រី អាយុ៣០ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
៥-ឈ្មោះ សែម ស្រីមុំ ភេទស្រី អាយុ៣៣ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
៦-ឈ្មោះ ស៊ូត ព្រេស៊ីល ភេទស្រីអាយុ ១៨ ឆ្នាំ រស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៧-ឈ្មោះ សំ សៀកម៉ី ភេទស្រី អាយុ ២០ ឆ្នាំ រស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងធ្វើការសាកសួរស្រាវជ្រាវលើអ្នកកត់កន្ទុយលេខទាំង០៧នាក់នេះ នៅឡើយ នៅមុនពេលសម្រេច ថា ត្រូវធ្វើកិច្ចសន្យាអប់រំណែនាំពួកគាត់ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត ឬត្រូវរៀបចំ បញ្ជូនពួកគាត់មកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់