ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្រ្តីអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ ជ ប ត្រូវបានតុលាការ ចោទប្រកាន់ពីបទ ទទួលសំណូកពីសាក្សី

ភ្នំពេញ: បន្ទាប់ពីធ្វើតុលាការសាកសួរ ពេញមួយថ្ងៃ រហូតដល់ពេលនេះ មន្ត្រីទាំង៥នាក់នោះត្រូវត្រលប់ទៅ អង្គភាពប្រឆាំងអំពើពុករលួយ វិញហើយ។ បើយោងទៅតាម សម្តីមេធាវីរបស់មន្រី្តទាំង៥នាក់នោះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា កូនក្តីរបស់គាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទ ទទួលសំណូកពីសាក្សី។

គួររំឭកដែលថា មន្រ្តីអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរង គ ជ ប ម្នាក់ ត្រូវបានបញ្ជូនចូល និងចេញពីតុលាការក្រុងភ្នំពេញ ទៅ អង្គភាពប្រឆាំងអំពើពុករលួយ ត្រឹមតែរយៈពេលប្រហែល១៥នាទីប៉ុណ្ណោះ នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦វិញ។

គួរបញ្ជាក់ផងដែរថា អង្គភាពប្រឆាំងអំពីពុករលួយ ACU ឃុំខ្លួនពួកគេ កាលពីម៉ោង៨៖០០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ និងសាកសួរអស់រយៈពេល២ថ្ងៃ ពាក់ពន្ធ័ករណីស្រីមុំចោទ មន្រ្តីសង្គមស៊ីវិលថា ណែនាំមិនឱ្យនាងនិយាយការពិតប្រាប់ សមត្ថកិច្ច ក្រោយពីសាកសួរ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបញ្ជូនមន្រ្តីអាដហុកចំនួន៤នាក់ និងអគ្គលេខាធិការរងម្នាក់ទៅតុលាការ។

អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុន្នី មន្រ្តីអង្កេតជាន់ខ្ពស់អាដហុក និង លោក នី ចរិយា ជាអគ្គលេខាធិការរង គ ជ ប ៕

photo_2016-04-29_09-31-01photo_2016-04-30_07-27-59 (3) photo_2016-04-30_07-28-02 photo_2016-04-30_07-28-11 13087867_1594254144222284_8778123282549218981_n (1)photo_2016-04-30_16-09-35 photo_2016-04-30_16-09-31 photo_2016-04-30_16-09-41 photo_2016-04-30_16-09-39 photo_2016-04-30_16-09-37

photo_2016-04-30_17-20-13
photo_2016-04-30_17-25-40 photo_2016-04-30_17-25-43

photo_2016-04-30_17-41-56 photo_2016-04-30_17-42-02

មតិយោបល់