ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរៀបចំពិធីមង្គលការឡើងវិញ ប៉ុន្តែត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។

សម្តេចតេជោ បានបញ្ជាក់ថា «រៀបការ ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្តមិនបានទេ ហើយអ្នកបម្រើសេវានេះ មានទាំងអ្នករត់តុ ចុងភៅ និងអ្នកបម្រើសេវាអាពាហ៍ពិពាហ៍ផ្សេងៗទៀត និងថ្ងៃខាងមុខអាចនឹងបើកឱ្យមានភ្ញៀវចូលរួមមង្គលការច្រើនជាងនេះ»

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីការរីករាលដាលនៅក្នុងប្រទេសបានធ្លាក់ចុះ ហើយពលរដ្ឋស្ទើរគ្រប់គ្នាទទួលបានវ៉ាក់សាំង៕

 

មតិយោបល់