បរទេស៖ The Mirror នៅថ្ងៃបានចេញផ្សាយថាក្លឹបបិសាចក្រហម Man UTD កំពុងធ្វើការពិចារណាមួយដែលអាចនាំឲ្យទៅដល់មានការផ្លាស់ប្តូរគ្រូបង្វឹកលោក Brendan Rodgersចេញពីក្លឹប Leicester City ទាំងដែលកុងត្រារបស់គាត់នៅមានសុពលភាពនៅឡើយក្តី។
លោក Rodgers គឺជាអទិភាពដែលអាចជំនួសតំណែងរបស់លោក Ole Solskjare ដែលកំពុងជួបវិបត្តិនៅពេលនេះក្រោយបរាជ័យជាបន្តបន្ទាប់ក្នុងទឹកដីរបស់ខ្លួនឯងផងនិងបច្ចុប្បន្នកំពុងធ្លាក់ចំណាត់យ៉ាងខ្លាំងផងនៅក្នុងកំពូលតារាង។
គួរឲ្យដឹងដែរថាលោក Rodgers អតីតគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool រូបនេះមានស្នាដៃល្អជច្រើនបូករួមទាំងបច្ចុប្បន្នការជួយឲ្យ Leicester City បន្តស្ថិតនៅក្នុងតំបន់កំពូលទាំង៥ជាច្រើនរដូវកាលមកហើយហើយក៏មិនដែលមិនបំណងចង់ចាកចេញនោះដែរប៉ុន្តែប្រសិនបើក្លឹបនឹងរបូតពាន Europa នោះគាត់នឹងអាចធ្វើការសម្រេចចិត្តសាជាថ្មីជាមិនខាន៕




មតិយោបល់