ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូចំនួន០២នាក់

បាត់ដំបងៈ កាលពីថ្ងៃ ពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោ កវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង បានដឹកនាំធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់គឺ៖

១-ឈ្មោះ យ៉ាល រ៉ូហ្សា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ អុល សុភា ហៅ អាហ៊ីង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិទ្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

មកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ក្នុងករណី (លួចយកម៉ូតូ) របស់ជនរងគ្រោះឈ្មោះ ហង្ស ស្រីពុធ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតនៅភូមិរចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា នៅថ្ងៃកើតហេតុខាងលើ ជនសង័្សយបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១HD- ៤៥ ១៣ មានលេខតួនិងលេខម៉ាស៊ីន ៥២៩៨២៨៣ ចំនួន ០១ គ្រឿង ។

នៅក្រោយពេលកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគបាល ហើយតាម រយៈលទ្ធផលនៃការស្រាវជ្រាវ ទើបសមត្ថកិច្ច ឈានដល់ធ្វើការឃាត់ខ្លួនជនសង័្សយ និងដកហូតម៉ូតូខាងលើ យកមកប្រគល់ឱ្យជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យ បានរៀបចំសំណុំរឿង បញ្ជូនមកកាំរិយាល័យជំនាញ អនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់