ព័ត៌មានជាតិ

ផេកផ្លូវការ Barcelona ប្រកាសពីវិលត្រឡប់របស់ Dani Alves

បរទេស៖ ទីបំផុតក្រោយមានលេចឬព័ត៌មានជាហូរហែរអំពីការវិលត្រឡប់របស់កីឡាករខ្សែការពារជើងចាស់ Dani Alves មកកាន់ទឹកដី Camp Nou វិញនោះនៅថ្ងៃនេះ The Goal បានចេញផ្សាយថាក្លឹបនឹងត្រៀមប្រកាសជាផ្លូវការអំពីការវិលត្រឡប់លើកនេះ។

កិច្ចព្រមព្រៀងគ្នាត្រូវបានធ្វើឡើងរវាងក្លឹបនិងកីឡាករហើយព័ត៌មានលំអិតនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះក្រោយពេលដែលវត្តមានមកដល់របស់គ្រូបង្វឹកថ្មីលោក Xavi ផងនិងការបើកផ្លូវទាំងភាគីសងខាងផងចំពោះការជួបជុំគ្នាម្តងទៀត។

ប្រភពដដែលបានបញ្ជាក់ដែរថា Alves វ័យ៣៨ឆ្នាំទៅហើយនឹងចាប់ផ្តើមចូលហ្វឹកហាត់ជាមួយនឹងក្លឹបឡើងវិញនៅសប្តាហ៍ក្រោយប៉ុន្តែមិនអាចប្រកួតបានភ្លាមនោះទេរហូតដល់ខែមករានិងបន្តលេងរហូតដល់ចុងរដូវកាល៕

មតិយោបល់