ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ចំនួន ២លានដូស ជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លានដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មហាមិត្តចិន ជានិច្ចកាលតែងតែផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទាំងវ៉ាក់សាំងជំនួយ ទាំងការបញ្ជាទិញ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។ ជាងនេះទៀត ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ ២០២១ម្សិលមិញនេះ រដ្ឋាភិបាលចិន បានសម្រេចបន្តជួយដល់កម្ពុជា នូវវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺកូវីត-១៩ នៅពេលឆាប់ៗនេះ ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺ កូវីដ ដល់កម្ពុជាផងដែរ ។

 

មតិយោបល់