ព័ត៌មានជាតិ

អង់គ្លេសលត់ San Marino ដល់ទៅ ១០គ្រាប់ទល់នឹង០ កក់កៅអីស្វ័យប្រវត្តិទៅកាតាឆ្នាំក្រោយ

បរទេស៖ ប្រកួតនៅក្នុងគ្រុប I អង់គ្លេសយប់មិញនេះបានកក់កៅអីស្វ័យប្រវត្តិទៅលេងក្នុងការប្រកួតពានរង្វាន់ពិភពលោកនៅប្រទេសកាតាជាផ្លូវការហើយក្រោយយកឈ្នះលើក្រុមជម្រើសជាតិ
San Marino ក្នុងលទ្ធផលរហូតទៅដល់១០ទល់នឹង០។

អង់គ្លេសមាន២៦ពិន្ទុយកឈ្នះដាច់ទៅលើក្រុមប៉ូឡូញដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងគ្រុបមាន២០ពិន្ទហើយទំរង់លេងរបស់អង់គ្លេសក្នុងវគ្គជម្រុះនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ចំពោះអ្នកគាំទ្រដោយសារតែក្រុមអាចធ្វើបានល្អស្ទើរតែ១០០ភាគរយគ្រប់ការប្រកួត។

១០គ្រាប់ដែលស៊ុតបញ្ចូលទីទៅលើ San Marino មានដូចជាកីឡាករ Maguire នៅនាទីទី៦កីឡាករ Fabbri ជាបាល់ចូលទីខ្លួនឯងនាទី ទី១៥ ដោយ Kane នៅនាទី ទី២៧ ជាបាល់ ១១ម៉ែត្ រដោយ Kane ម្តងទៀតនៅនាទី ទី៣១ នាទី ទី៣៩ និងនា ទី៤២ ដោយ Rowe នៅនាទី ទី៥៨ដោយ Mings នៅនាទី ទី៦៩ដោយ Abraham នៅនាទី ទី៧៨និងដោយ Saka នៅនាទីទី៧៩៕

មតិយោបល់