ព័ត៌មានជាតិ

ជនអន្ដោប្រវេសន៍ដែលជាប់គាំងនៅព្រំដែនបេឡារុស-ប៉ូឡូញកំពុងប្រឈមនឹងភាពអត់ឃ្លាន និងសីតុណ្ហភាពត្រជាក់ទៅៗ

 

មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់ក្នុងវិបត្តិព្រំដែន ស្របពេលមនុស្សរាប់ពាន់នាក់ទៀតត្រូវជាប់គាំងនៅព្រំដែនក្នុងតំបន់មិនរាប់បញ្ចូល ដោយខ្វះអាហារ រងអំពើហិង្សា និងទ្រាំនឹងអាកាសធាតុត្រជាក់។

អង្គការ Border Group ដែលផ្តល់ការគាំទ្រដល់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលជាប់គាំងនៅតាមព្រំដែន បានទទួលសំណើជាង ១០០០សំណើក្នុង ១សប្តាហ៍។

ជនអន្ដោប្រវេសន៍ និងជនភៀសខ្លួនជាច្រើនទទួលបានព័ត៌មានមិនពិតតាមរយៈការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬដោយផ្ទាល់ពីអ្នករត់គេចពន្ធ ដែលសន្យាថាពួកគេអាចធ្វើដំណើរដោយសុវត្ថិភាព។

ជនភៀសខ្លួនដែលជាប់ក្នុងតំបន់មកពីប្រទេសផ្សេងៗរួមទាំងអ៉ីរ៉ាក់ ស៊ីរី អាហ្វហ្កានីស្ថាន យេម៉ែន តួកគី ស៊ូដង់ លីបង់ ប៉ាឡេស្ទីន អេហ្ស៊ីប សេណេហ្គាល់ អេត្យូពី និងហ្គីណេ។

លោក Michał Mikołajczyk សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៅកាកបាទក្រហមប៉ូឡូញ ហៅស្ថានភាពនេះថាមិនធ្ងន់រហូតដល់វិបត្តិមនុស្សធម៌ទេ ប៉ុន្ដែលោកក៏ទទួលស្គាល់ថា ស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅៗ។

ប្រភព៖ Aljazeera

មតិយោបល់