អាមេរិក បញ្ជូននាវាចម្បាំងឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់សាជាថ្មី

(តៃប៉ិ)៖ នាវាចម្បាំងអាមេរិកនៅថ្ងៃអង្គារនេះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់សាជាថ្មី នៅក្រោមបេសកកម្មដែលអាមេរិកហៅថាជាការធ្វើសកម្មភាពតាមទម្លាប់ ធម្មតា ខណៈសកម្មភាពបែបនេះ តែងតែត្រូវបានទីក្រុងប៉េកាំងថ្កោលទោស និងចាត់ទុកថា ជាការបង្កើនភាពតានតឹងក្នុងតំបន់ទាំងមូល។

បើតាមក្រុមមន្ត្រីអាមេរិក នាវាពិឃាដអាមេរិក Milius ត្រូវបានបញ្ជាឲ្យចល័តក្នុងដែនទឹកអន្តរជាតិ ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដើម្បីដឹកនាំការធ្វើសកម្មភាពឆ្លងកាត់ ចក្រសមុទ្រតៃវ៉ាន់ តាមទម្លាប់ធម្មតា និងស្របតាមច្បាប់អន្តរជាតិ។

«ការចល័តនាវា ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសេរីភាព និងការបើកចំហនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យោធាសហរដ្ឋអាមេរិកតែងតែធ្វើការហោះហើរ និងនាវាចរណ៍ ព្រមទាំងបើកប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»។ នេះការបញ្ជាក់ពីកងទ័ពជើងទឹកអាមេរិក។

ទីក្រុងប៉េកាំងមិនទាន់បញ្ចេញប្រតិកម្មអ្វីនោះទេ ប៉ុន្តែសកម្មភាពបែបនេះ តែងតែត្រូវបានទីក្រុងប៉េកាំងថ្កោលទោស និងចាត់ទុកថា ជាការបង្កើនភាពតានតឹងក្នុងតំបន់ទាំងមូល៕

ប្រភព៖ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *