ព័ត៌មានជាតិ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គត នៅប្រទេសបារាំង

យោងតាមគេហទំព័រហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះនៅមុននេះបន្តិចថា «ទើបបានទទួលដំណឹងពី ឯ.ឧ. អ៊ុម ដារាវុឌ្ឍ ថាសម្តេចក្រុមព្រះបានចូលវង្គតកាលពីព្រឹកមិញនេះ វេលាម៉ោង ៩ និង ៤០ ម៉ោង ( ត្រូវនឹងម៉ោង ៣ និង ៤០ នាទី ម៉ោងនៅភ្នំពេញ ) នៅក្នុងប្រទេសបារាំង ។ កំពុងរង់ចាំដំណឹងបញ្ជាក់បន្ថែមទៀត »។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (ប្រសូតថ្ងៃទី២ ខែមករា គ.ស ១៩៤៤) គឺអ្នកនយោបាយកម្ពុជា។ ព្រះអង្គគឺជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុនិងត្រូវជាព្រះរាមនៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នគឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ៕

មតិយោបល់