ព័ត៌មានជាតិ

រថយន្តដឹកប្រេងក្រុមហ៊ុន PTT បុកពីក្រោយរថយន្តកុងតឺន័រ បណ្ដាលឲ្យខូចខាតនិងរបួសធ្ងន់ម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តដឹកប្រេងក្រុមហ៊ុន PTT បុកពីក្រោយរថយន្តកុងតឺន័រ បណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តធន់ធំមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3E-0220 បានចតនៅចិញ្ចើមផ្លូវមហាវិថីឈ្នះ ឈ្នះ ខាងលើស្របពេលនោះក៏មានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន PTT ដែលពាក់ស្លាកលេខ ភ្នំពេញ 3E-4902 ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកកន្ទុយរថយន្តដែលចតស្ងៀមនោះ បណ្តាលឲ្យរងការខូចខាតក្បាលរថយន្តស្ទើរតែទាំងស្រុង និងរងរបួសធ្ងន់ម្នាក់បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចុះធ្វើការវាស់វែងរង់ចាំភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់