ព័ត៌មានជាតិ

ទីបំផុតចៅក្រម សើបសួរសាលាដំបូង រាជធានីភ្នំពេញសម្រេចឃុំខ្លួន បុរសដែលជេរប្រមាថសមត្ថកិច្ច កំពុងអនុវត្តច្បាប់ចរាចរណ៍

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន យុវជនដែលជេរប្រមាថមន្ត្រី នគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ ដាក់ ពន្ធនាគារ ព្រៃ .សជា បណ្តោះអាសន្នហើយ ។ ជនសង្ស័យនេះ មាន ឈ្មោះ យឹ ង វណ្ណ ដា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជា សន្តិសុខ ឯកជន ។

ការសម្រេច ឃុំខ្លួនលើយុវជនរូបនោះបន្ទាប់ពី តំណាង អយ្យការ អមសាលាដំបូងបើកការ ស៊ើបសួរ នឹង ចោទប្រកាន់ ជនសង្ស័យជាផ្លូវការ បើយោងតាម លោក ប្លង់ សុផល ព្រះរាជអាជ្ញា រងនិងជា អ្នកនាំពាក្យ អយ្យការ អម សាលាដំបូងរាជធានីភ្នំពេញ បាន ឲ្យដឹងថាកាលរសៀល ថ្ងៃ ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះលោក ស៊ិ ត វណ្ណ : ព្រះរាជអាជ្ញា រង តំណាង អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញបានបើកស៊ើបសួរ លើ យុវជនម្នាក់ដែលជេរប្រមាថ សមត្ថកិច្ចជាផ្លូវការ ហើយ ។

លោកអ្នកនាំពាក្យ បានបញ្ជាក់បន្តថាករណីខាងលើ នេះ តំណាង អយ្យការក៏បានសម្រេច ធ្វើការចំនួន ៤.៥ បទល្មើសដូច ជាពីបទ .បើកបរយានយន្តមិនព្រមបញ្ឈប់ តាម បញ្ជារបស់ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បទ រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយម ដើម្បីជាឧបសគ្គដល់ចរាចរសាធារណ:បទ ហិ ង្សាដោយ ចេតនា , បទ .ប្រមាថនិង បទប្រឆាំង នឹងអ្នករាជការ សាធារណ:តាមបញ្ញត្តិ មាត្រា៧៦និងមាត្រា ៨០ នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា២១៧មាត្រា ៥០២ និង មាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ ។

ការចោទប្រកាន់លើជនសង្ស័យ ចំនួន ៤.៥ បទល្មើស ខាងលើ នេះមានបទល្មើស តែមួយគឺអំពើ ហិ.ង្សា ដោយ ចេតនាលើអ្នកដទៃ .តាមមាត្រា ២១៧ ដែលច្បាប់ តម្រូវ ឲ្យផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ពី ១ ឆ្នាំទៅ ៣ឆ្នាំនិងពិន័យ ជាប្រាក់ចូលថវិការដ្ឋពី ២លានទៅ ៦ លានរៀល ក្រៅពីនេះ ជាបទស្មើតូចតាច ។

សូមជម្រាប ថាកាលពីវេលាម៉ោង ៩ និង ៥០ នាទីព្រឹក ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ សំណុំរឿង ដ៏កក្រើក នេះត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញបញ្ជូនខ្លួន យុវជនសង្ស័យដែលជាប់ពាក់ព័ន្ធ ករណី ជេរប្រមាថមន្ត្រីចរាចរណ៍នោះទៅកាន់សាលាដំបូង រាជធានី ភ្នំពេញ ។ ដែលសំណុំរឿងនេះបាន ស្ថិតនៅលោកស៊ិត វណ្ណ :ព្រះរាជអាជ្ញា រង តំណាងអយ្យការ អម សាលាដំបូង បើកការស៊ើបសួរដែល ជនសង្ស័យបានរងនូវការចោទប្រកាន់ ក្នុងការធ្វើ សកម្មភាព ជេរប្រមាថមើលងាយនិងដេញវាយសមត្ថកិច្ច កំពុងអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចក្រោម ស្ពាន អាកាសស្ទឹងមានជ័យកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅហើយត្រូវ ឮបានសមត្ថកិច្ច នៃ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញធ្វើការឃាត់ខ្លួនកសាង សំណុំរឿងបញ្ជូនទៅតុលាការដើម្បីបើកការស៊ើបសួរតាម នីតិវិធី ទីបំផុតចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន ជនសង្ស័យដាក់ពន្ធនាគារព្រៃ.ស ជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់