ព័ត៌មានជាតិ

ផ្លូវការម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២០ កីឡាករអាហ្សង់ទីន Lionel Messi

បរទេស៖ ទីបំផុតពានរង្វាន់កីឡាករល្អបំផុតរបស់ពិភពលោក Ballon d’Or សម្រាប់ឆ្នាំ២០២១នេះគឺបានរកឃើញម្ចាស់ជាផ្លូវការហើយគឺជាកំពូលកីឡាករអាហ្សង់ទីន Lionel Messi និងក៏ជាពានលើកទី៧របស់គាត់ផងដែរ។

រហូតមកដល់ពេលនេះចាប់តាំងតែពីពានរង្វាន់កីឡាករដ៏ធំបំផុតមួយនេះត្រូវបានបង្កើតឡើងមកកីឡាករយ៉ាងហោចណាស់ ១០នាក់ហើយដែលអាចលើកពាននេះយ៉ាងហោចណាស់ម្តងក្នុងមួយនាក់ប៉ុន្តែ Lionel Messi គឺជាកំពូលកីឡាករដែលឈរនៅលំដាប់លើគេលើកពាននេះបានច្រើនជាងគេដល់ទៅ៧លើកខណៈដែល CR7 ឈរនៅលំដាប់លេខ ២លើកពាននេះបាន៥ដង។

ក្រៅពីនោះយើងអាចមើលឃើញអតីតកីឡាករអតីតកាលផ្សេងទៀតបានត្រឹមលើកពាននេះ៣ដងប៉ុណ្ណោះដូចជាអតីតកិឡាករ Johan Cruff,Marco Van BastenនិងកីឡាករMichel Platini៕

មតិយោបល់