ព័ត៌មានជាតិ

ផ្អើលទៀតហើយ! ចេញពីហូបការរួច ស្រាប់តែក្អួតចង្អោរ ពុលមនុស្សជាច្រើននាក់ នៅព្រៃវែង

ព្រៃវែងៈ នៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ មានករណីពុលអាហារ នៅចំណុចភូមិ ពពេល និងភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

– ភូមិពពេល មានអ្នករងគ្រោះចំនួន ៧១ នាក់ (ស្រី ចំនួន៤១ នាក់)
– ភូមិអញ្ចាញ មានអ្នករងគ្រោះចំនួន ០៥នាក់ (ស្រីចំនួន ០៤នាក់)

មូលហេតុ៖ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ មានកម្មវិធីការ របស់ម្ចាស់ផ្ទះឈ្មោះ សឿន កឿន ភេទប្រុស រស់នៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ដោយប្រជាពលរដ្ឋជាច្រើននាក់ បានទៅហូបការ នៅទីនោះ ដល់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ ស្រាប់តែពួកគាត់ មានអាការៈឈឺពោះ ឈឺក្បាលវិលមុខ រាគនិងក្អួត រហូតដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០ នាទីព្រឹក ប្រជាពលរដ្ឋ នៅតែបន្តមានអាការៈរាគក្អួតចំនួន ៧៦នាក់ ស្រីចំនួន ៤៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្រុកកំចាយមារ ចំនួន ០៨នាក់ (ស្រី០៥នាក់)៕

មតិយោបល់