ព័ត៌មានជាតិ

មិនអាចលើកពាន Ballon d’Or តែ Lewandowski លើកពានខ្សែប្រយុទ្ធឆ្នើមបំផុតប្រចាំឆ្នាំ

បរទេស៖ កីឡាករឆ្នើមលេខ៩របស់ក្លឹប Bayern Munich បានបញ្ចប់ទៅនៃក្តីសុបិន្តរបស់ខ្លួននៅក្នុងឆ្នាំនេះដើម្បីលើកពាន Ballon d’Or ទៅឲ្យកីឡាករអាហ្សង់ទីន Lionel Messiប៉ុន្តែទោះបីជាយ៉ាងណាក្តីគាត់នៅតែអាចលើកពានរង្វាន់កីឡាករខ្សែប្រយុទ្ធល្អបំផុតប្រចាំឆ្នាំផងដែរពីកម្មវិធីយប់មិញនេះ៕

ក្រោយព្រឹត្តិការណ៍នេះកីឡាករ Lewandowski មិនបានធ្វើការលាក់អារម្មណ៍ទេថាគាត់គួរតែជាអ្នកលើកពានរង្វាន់ដ៏ធំមួយនេះ Ballon d’Or ប៉ុន្តែការជួយឲ្យក្លឹប Bayern Munichលើកពានរង្វាន់ដល់ទៅ៣ក្នុងមួយសម័យកាលមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់កីឡាករដែលមានវ័យ៣៣ឆ្នាំទៅហើយរូបនេះ។

Messi លើកពានរង្វាន់ Ballon d’or ឆ្នាំនេះគឺជាលើកដទី៧របស់គាត់ទៅហើយនិងជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ពានខណ:ដែលអ្នកឈរនៅលេខរៀងទី២គឺ CR7 ដែលអាចលើកពានរង្វាន់នេះបានតែ៥ដងប៉ុណ្ណោះ៕

មតិយោបល់