ភ្នំពេញ ÷ រន្ធត់ណាស់ បុរសម្នាក់បានបែ.កខួ.រស្លា.ប់នៅនិងកន្លែង ចំណែកឯបុរសម្នាក់ទៀត រួមដំណើរពីក្រោយរងរបួសធ្ងន់ បន្ទាប់ពីរថយន្តកុងតឺន័រ បើកចុះពីលើស្ពានច្បារអំពៅ ក្នុងល្បឿនលឿនរេចង្កូតឡើងខឿន ហោះទៅផ្លូវម្ខាងទៀត ជ្រុលទៅបុ.កចំម៉ូតូពីពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបានកើតឡើងកាលពីវេលាម៉ោង១១ និង ៣០ នាទីយប់ថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពលរដ្ឋពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរស ២ នាក់ជិះម៉ូតូម៉ាកអ៊ិចស៊ីទើ មួយគ្រឿងពណ៌ក្រហមលាយស ពាក់ផ្លាកលេខភ្នំពេញ1GO-6422 ជិះតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅ ពីកើតមកលិចក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កកុងតឺន័រមួយគ្រឿងទៀត ក្បាលពណ៌សំបកឪឡឹកពាក់ផ្លាកលេខ ភ្នំពេញ 3A-0771 បើកបរដោយបុរសម្នាក់ចុះពីលើស្ពានច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងខឿនផ្លូវឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង បណ្តាលជនរងគ្រោះដួលរួចកិ.នពីលើបែកខួ.រស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែកបុរសអ្នករួមដំណើរគ្រាន់តែរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ ភ្លាមៗចំណែកឯតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូច យករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់