ព័ត៌មានជាតិ

រថយន្តឡិចស៊ីសមួយគ្រឿង បើកបុកបង្គោលភ្លើងបាក់មួយដើម បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៥ និង០០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AY-3534 ខណ:កំពុងតែបើកបរធ្វើដំណើរតាមដងផ្លូវសុខៗ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យបាក់មួយដើម និងរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល ទីតាំងកើតហេតុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សម្រាប់មូលហេតុនោះវិញ មិនទាន់ដឹងច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានបាន ចុះមកធ្វើការពិនិត្យនិងវាស់វែង យករថយន្តបង្កហេតុទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំឲ្យម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយគ្នាជាមួយនឹង សមត្ថកិច្ច នៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ។ សូមបញ្ជាក់ ថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺមិនមាននរណា ម្នាក់រងគ្រោះថ្នាក់នោះទេ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់