ព័ត៌មានជាតិ

Manny Pacquiao អះអាង​ហាន​កាត់​ម្រាមដៃ នឹង​ឡើង​សង្វៀន​វាយ Floyd Mayweather នៅ​ឆ្នាំក្រោយ​

​ទីក្រុង​ហុងកុង​៖ កំពូល​តារា​ប្រដាល់​ជើង​ខ្លាំង​របស់​ហ្វីលីពីន និង​លើ​ពិភពលោក កីឡាករ Manny Pacquiao បាន​និយាយថា គាត់​នឹង​សង្ឈឹមដ​ល់​ទីបំផុត នឹង​បោះជំហាន​ឡើង​សង្វៀន​វាយ​ជាមួយនឹង Floyd Mayweather នៅ​ឆ្នាំក្រោយ ។​
​សេចក្តី​សង្ឈឹម​យ៉ាង​មុត​មាំនេះ បាន​កើតឡើង ខណៈ​ដែល តារា​ប្រដាល់ Manny Pacquiao ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង ជាមួយនឹង​ការផ្សព្វផ្សាយ​របស់ខ្លួន ដោយ​និយាយថា “​គាត់​នឹង​ហាន​កាត់​ម្រាមដៃ​របស់​ខ្លួន ដោយ​ឆ្នាំក្រោយ​នេះ វា​នឹង​កើត​រឿង​ដ៏​ក្តៅគគុក​រវាង​លោក និង Floyd Mayweather ក្នុង​ឆ្នាំ ២០១៥ ។ ឥឡូវ​នេះ​ដែរ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ប្រកួត​ជា​មួយ​នឹង អ្នក​ប្រដាល់ Algieri ដែល​កើតឡើង ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ពោល​គឺ​ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា នៅ​ទីក្រុង​ម៉ា​កាវ ” ។​

​កីឡាករ​ជើង​ខ្លាំង​រូបនេះ បាន​បន្តទៀតថា សម្រាប់​ការផ្សព្វផ្សាយ​ការប្រកួត​រវាង​លោក និង Algieri នេះ លោក​ពិតជា​សប្បាយ​ខ្លាំងណាស់ ដោយ​បាន​ឃើញ​ជនជាតិ​ហ្វីលីពីន​ជាច្រើន រស់នៅ​ទីក្រុង​ហុងកុង​នោះ ។​

​តើ អ្វីដែល Manny Pacquiao ចង់បាន​នៅ​ឆ្នាំ​បន្ទាប់​វា​អាច​កើតឡើង​បាន​ដែរឬទេ ?

manny-pacquiao-hk-2-ap

មតិយោបល់