ព័ត៌មានជាតិ

Liverpool នឹងមិនពិចារណាទិញកីឡាកររូបណាដែលគ្មានកាត់ចាក់វ៉ាក់សាំងឡើយ

បរទេស៖ គ្រូបង្វឹកជនជាតិអាល្លឺម៉ង់លោក Jurgen Klopp ឆ្លើយតបទៅនឹងបញ្ហានៃការកើនឡើងចំនួនឆ្លងកូវីដកាន់តែច្រើននាពេលចុងក្រោយនេះនៅក្នុងលីគកំពូលអង់គ្លេសនោះបានលើកឡោះងថាវាគឺជារឿងចាំបាច់សម្រាប់កីឡាករទាំងឡាយដើម្បីការពារខ្លួនគេចចេញពីកូវីដនិងទាំងមិត្តរួមក្លឹបផងដែរ។

លោក Klopp បានបន្តទៀតថា Liverpool នឹងធ្វើការពិចារណាឡើយចំពោះកីឡាកររូបណាដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដដែលវាគឺជាកត្តាគំរាមកំហែងដល់ក្លឹបទាំងមូលហើយបើមិនដូច្នោះទេលោកនឹងទុកកីឡាករឲ្យនៅដាច់ដោយឡែករហូតជាមិនខាន។

អស់រយ:ពេលជាង២ឆ្នាំកន្លងមកនេះកូវីដបានបណ្តាលឲ្យមានបញ្ហារំខានខ្លាំងមែនទែនដល់បាល់ទាត់របស់ពិភពលោកនិងជាពិសេសអង់គ្លេសហើយចុងក្រោយនេះចំនួនឆ្លងនៅលីគអង់គ្លេសបានកើនឡើងដល់ចំណុចដ៏ខ្ពស់មួយមិនធ្លាប់មានផងដែរ៕

មតិយោបល់