បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ
ថងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រត្តិបត្តិការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ សំ ស៊ីណាត ហៅពេក ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃចំនួន៦គ្រឿង នៅក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ឈូក សុខឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើគឺជាមុខសញ្ញាចាស់ដែលទើបតែចេញពីពន្ធនាគារ ដែលពាក់ពន្ធ័ករណី អំពើលួច ។
វត្ថុតាងដកហូតមាន ៖ម៉ូតូម៉ាក ស៊ូស៊ូគី វីវ៉ាស៊េរីចាស់មួយគ្រឿង។
បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ អោយទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់