ព័ត៌មានជាតិ

Real Madrid កំពុងតាមដានស្ថានភាពរបស់ Gomez ដែលលេងឲ្យ Liverpool

បរទេស៖ The Daily Mail ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ក្រៅតែពីបានបង្ហាញកីឡាករគោលដៅធំជាច្រើនបូករួមទាំង Mbappe និង Haaland ហើយនោះតែសប្តាហ៍នេះក្លឹបក៏ត្រូវបានគេជឿជាក់ថាកំពុងតែចាប់អារម្មណ៍ជាមួយនឹងកីឡាករវ័យក្មេងម្នាក់ដែលកំពុងលេងនៅអង់គ្លេស។

Real Madrid ត្រូវបានប្រភពដដែលអះអាងថាកំពុងតែតាមដាននិងត្រួតពិនិត្យស្ថានភាពរបស់កីឡាករខ្សែការពារវ័យក្មេង Joe Gomezដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ។

ទោះបីជាយ៉ាងណាក្តីការផ្លាស់ប្តូរណាមួយនឹងមិនអាចធ្វើឡើងឡើយរហូតដល់រដូវក្តៅពីព្រោះថា Real Madrid មិនទាន់បង្ខំការងារដើម្បីពង្រឹងតំបន់ការពារឡើយ។

គួរឲ្យដឹងដែរថាកីឡាករខ្សែការពារវ័យក្មេង Gomez រូបនេះក៏មានទំនាក់ទំនងនិងលេចឬព័ត៌មានថានឹងផ្ទេរទៅលេងជាមួយនឹងក្លឹប Aston Villaផងដែរ៕

មតិយោបល់