ព័ត៌មានជាតិ

កម្មការនីរោងចក្រញ៉ូហ្វូម៉ា ជាង២០នាក់ដួលសន្លប់ ផ្អើលសមត្ថកិច្ច

ភ្នំពេញ: កម្មការនីរោងចក្រញ៉ូហ្វូម៉ា ជាង២០នាក់ កើតមានអាការ:ដួលសន្លប់ ជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅរោងចក្រ ញ៉ូហ្វូម៉ា តាមផ្លូវបេតុង ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមកម្មកររោងចក្រ បានឲ្យដឹងថា មុនកើតហេតុ មានកម្មការនីម្នាក់ គាត់មិនស្រួលខ្លួន ហើយត្រូវបាន កម្មកររួមការងារ កោសខ្យល់ជូនគាត់ ហើយចូលធ្វើការងារវិញ ស្រាប់តែនៅវេលាម៉ោងខាងលើ កម្មការនីដដែល កើតមានអាការ: ហេវហត់ បាក់កម្លាំង ទន់ដៃជើង ទើបបង្កឲ្យភ្ញាក់ផ្អើល ឈានដល់កម្មការនីផ្សេងទៀត កើតជាការភិតភ័យ ដួលសន្លប់ជាបន្តបន្ទាប់ សរុបជាង២០នាក់តែម្តង ។

ករណីខាងលើកើតឡើងភ្លាមៗ ត្រូវបានកម្មកររោងចក្រ រដ្ឋបាល ដឹកជូនតាមម៉ូតូកង់បី បញ្ជូនទៅមន្ទីរពេទ្យ ហើយកម្លាំងសមត្ថកិច្ច អាជ្ញាធរ ក៏ចុះទៅដល់ទីតាំងកើតហេតុផងដែរ ។

តាមអាជ្ញាធរបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ មានកម្មករសរុបចំនួនជាង៧០០នាក់ ក្រោយពីមានកម្មការនីចំនួនជាង២០ ដួលសន្លប់ កម្មករផ្សេងទៀតត្រូវបាន ខាងក្រុមហ៊ុនរោងចក្រអនុញាត ឲ្យសម្រាកជាបណ្តោះអាសន្នសិន ៕

មតិយោបល់