(ហុងកុង)៖ សារព័ត៌មានអនឡាញឯករាជ្យ Citizen News ក្នុងទីក្រុងហុងកុង បានប្រកាសថានឹងបិទទ្វារចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះតទៅ ដោយសារភ័យខ្លាចពី បរិយាកាសដ៏អាក្រក់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីធានាសន្តិសុខដល់បុគ្គលិករបស់ខ្លួន បន្ទាប់ពីសារព័ត៌មានគាំទ្រលទ្ធិប្រជាធិតេយ្យមួយចំនួនត្រូវបាន អាជ្ញាធរបង្ខំឱ្យបិទទ្វារ។
ការសម្រេចចិត្តបិទទ្វាររបស់សារព័ត៌មាន Citizen News កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអតីតនិពន្ធនាយកជាន់ខ្ពស់ ២រូប មកពីសារព័ត៌មាន អនឡាញ ហុងកុង Stand News ត្រូវបានអាជ្ញាធរចោទប្រកាន់ពីបទសមគំនិតក្នុងការចេញផ្សាយអត្ថបទដែលមានលក្ខណៈញុះញង់ ឱ្យមានការបះបោរប្រឆាំងរដ្ឋអំណាច។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ សារព័ត៌មាន Citizen News បញ្ជាក់ថា «វាជារឿងគួរឱ្យសោកស្ដាយជាទីបំផុត, ការផ្លាស់ប្ដូរ យ៉ាងឆាប់រហ័សនៅក្នុងសង្គម និងបរិយាកាសកាន់តែអាក្រក់សម្រាប់ ប្រព័ន្ធផ្សព្វផ្សាយ បានធ្វើឱ្យពួកយើងមិនមានសមត្ថភាពសម្រេចឱ្យបាននូវគោលដៅ របស់យើងដោយមិនមានការភ័យខ្លាចនោះឡើយ។ នៅចំពោះមុខវិបត្តិនេះ យើងមានតែសម្រេចចិត្តធ្វើមុនគេ នោះគឺធានាសុវត្ថិភាពដល់បុគ្គលិករបស់យើង»៕
មតិយោបល់