កំពង់ឆ្នាំងៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង ២និង០៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ មានករណីភ្លើងឆេះផ្ទះអស់មួយខ្នងទាំងស្រុង ទំហំ ៥x ៦ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងស្លឹក ស្ថិតនៅចំណុចភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ម្ចាស់ផ្ទះឈ្មោះ ម៉ិល ហឿង ភេទប្រុស អាយុ ៣៩ឆ្នាំ មានសមាជិក៥នាក់ ស្រី២នាក់ក្នុងនោះបណ្ដាលឱ្យឆេះសម្ភារក្នុងផ្ទះរួមមាន៖ សំលៀកបំពាក់, សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត, ផ្ទាំងសូឡា១គ្រឿង, ប្រេងម៉ាស៊ូត ៩០លីត្រ និងរបស់របរផ្ទះបាយ ៕
មតិយោបល់