តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលំផាត់បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឡុង កុសលស្រីវួយ អាយុ០១ឆ្នាំ៤ខែ ជនជាតិខ្មែរ ត្រូវបានជនបង្កជាឪពុកបង្កើត យកកាំបិតផ្គាក់អារក ដាច់ក្បាលចេញពីដងខ្លួន បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ជនបង្កមានឈ្មោះ ឡុង កុសល អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅភូមិ-ឃុំកើតហេតុខាងលើ។
ក្រោយពីធ្វើសកម្មភាពអារក ទៅលើកូនស្រីរួច ជនបង្កបានយកកាំបិត និងពូថៅកាប់មកលើខ្លួនឯងបណ្តាលឲ្យរបួសចំពីលើក្បាលធ្ងន់ធ្ងរ រួចស្រែកមិនឲ្យអ្នកណា ឬក៏សមត្ថកិច្ចចូលមកជិតខ្លួនឡើយ។
របាយការណ៍ក៏បានបញ្ជាក់ផងដែរថា មូលហេតុដែលបណ្តាលឲ្យមានអំពើឃាតកម្មខាងលើនេះ គឺបណ្ដាលមកពីជនបង្កបែកថ្នាំញៀន។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើនីតិវិធីលួងលោម រហូតដល់វេលាម៉ោង១០ និង៣០នាទីព្រឹក ទើបធ្វើការចាប់ខ្លួនបាន និងយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រួចចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់