កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុចរោងចាំចំការ ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០២នាក់ (ឃាត់ខ្លួនស្រី០១នាក់)៖ ១/.ឈ្មោះ ហូ រិទ្ធី ហៅធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ២/.ឈ្មោះ ភាព ចន្ថា ហៅតឿ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យករួមមាន៖ ១/. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៤កញ្ចប់ (ក្នុងនោះកញ្ចប់ធំ០១ កញ្ចប់ និងកញ្ចប់តូច០៣កញ្ចប់) និងសំភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ២./ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាកសាំងស៊ុង ពណ៌ស ។ ៣./ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា (គុបជ្រុង)សេ៩០ ពណ៌សម្បកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ1H-6812 ។
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ក្រោយពេលទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋល្អរាយការណ៍ថាមានករណីជួញដូរ គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ និងប្រជាការពារឃុំសហការជាមួយ កម្លាំងជំនាញគ្រឿងញៀនស្រុក បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ឈ្មោះហូរិទ្ធី (ធី) និងឈ្មោះ ភាព ចន្ថា និងបានធ្វើការត្រួតពិនិត្យឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន (ម៉ាទឹកកក)ចំនួន ០១ កញ្ចប់ធំ នៅនឹងខ្លួនជនសង្ស័យឈ្មោះហូ រិទ្ធី បន្ទាប់មកសមត្ថកិច្ចនគរបាល បានបន្ដធ្វើការត្រួតពិនិត្យ ឆែកឆេររោងស្នាក់នៅរបស់ជនសង្ស័យ និងដោយមានការចូលរួមពីក្រុមព្រឹក្សាឃុំ លោកមេភូមិស្វាយតានី បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់តូចនិងសម្ភារៈវេចខ្ចប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។ រួចក៏បាននាំខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ហូ រិទ្ធី ហៅធី បានឆ្លើយសារភាពថា គ្រឿងញៀនខាងលើពិតជារបស់ខ្លួនពិតមែន ដែលខ្លួនបានទិញចំនួន០១កញ្ចប់ក្នុងតំលៃ៦០,០០០០រៀល (ហុកសិបម៉ឺនរៀល) ពីឈ្មោះ ឌី ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ នៅភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមករំលែកលក់បន្តក្នុង ០១ កញ្ចប់តូចតម្លៃ២០០០០៛ ទៅ៣០០០០៛ (ពីរម៉ឺនរៀលទៅបីម៉ឺនរៀល ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី ៕
មតិយោបល់