(ញូយ៉ក)៖ អាជ្ញាធរអាមេរិក បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៩នាក់ ក្នុងនោះមានកុមារ ៩នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតនៅក្នុងហេតុការណ៍អគ្គិភ័យ ឆាបឆេះអគារអាផាតធឺមិនមួយកន្លែង ក្នុងទីក្រុងញូយ៉ក។
ក្រុមអ្នកពន្លត់អគ្គិភ័យ ២០០នាក់បានប្រយុទ្ធតស៊ូនឹងអណ្ដាតភ្លើងដែលបានឆាបឆេះជាន់ទី២ និងទី៣ នៃអគារអាផាតធឺមិនមានខ្ពស់ ១៩ជាន់ខាងលើ ស្ថិតនៅក្នុង តំបន់ Bronx កាលពីម៉ោងប្រហែលជាមុនម៉ោង១១៖០០នាទីព្រឹក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ រហូតដល់គ្រប់គ្រងស្ថានការណ៍បាន។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថាពួកគេបានឃើញ និងបានឮសំឡេងអ្នកកំពុងជាប់នៅក្នុងអគារអាផាតធឺមិន ស្រែកហៅឱ្យគេជួយចេញពីបង្អួច នៅពេលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលអាជ្ញាធរអះអាងជាបឋមថាបង្កឡើងដោយឧបករណ៍កម្ដៅអេឡិចត្រូនិកមួយគ្រឿង។ ចំណែឯ ៦៣នាក់ទៀតក៏បានរងរបួស ក្នុងនោះមានទាំងអ្នក រងរបួសធ្ងន់ផងដែរ៕
ប្រភព៖ Reuters
មតិយោបល់