ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចផ្លោះរបងកម្ពស់ជិត ៥ម៉ែត្រ

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃចន្ទ​ ​១រោច​ ខែចែត្រឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី មានករណីប៉ុនប៉ងលួចចំណុចក្នុងផ្ទះជនរងគ្រោះភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ នុត វណ្ណៈ ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ ។
ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ឃី វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិសង្កាត់កើតហេតុ មានសារធាតុញៀនក្នុងទឹកនោម ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល១ឆ្នាំពីបទជួញដូរគ្រឿងញៀន។
កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យម្នាក់ខាងលើ បានធ្វើសកម្មភាពផ្លោះរបងដែលមានកម្ពស់ជិត៥ម៉ែត្រមានហ៊ុំលួសបន្លា រួចផ្លោះចូលដល់ខាងក្នុងផ្ទះជនរងគ្រោះ ហើយក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួនដល់កន្លែងកើតហេតុតែម្តង។
តាមចម្លើយរបស់ជនសង្ស័យ បានប្រាប់ថា៖ ផ្ទះគាត់និងផ្ទះរបស់ជនរងគ្រោះមានរបងជាប់គ្នា ហើយមូលហេតុដែលគាត់លួចផ្លោះរបងចូលផ្ទះជនរងគ្រោះព្រោះគាត់បានលួចស្រលាញ់កូនស្រីរបស់ជនរងគ្រោះឈ្មោះព្រាប កានណាឡា ហៅកូកា អាយុ២៦ឆ្នាំ អស់រយៈពេល៤ឆ្នាំមកហើយ ហើយម្តាយរបស់នាងក៏បានដឹងរឿងនោះដែ តែម្តាយនាងមិនព្រមព្រោះគាត់គ្មានការងារធ្វើ ទើបផ្លោះរបងចូលដើម្បីបានឃើញមុខ តែបែជាជួបម្តាយគេទៅវិញ គ្មានបំណងលួចអ្វីដូចការចោទប្រកាន់របស់ជនរងគ្រោះឡើយ ហើយប្តឹងសមត្ថកិច្ចអោយចាប់ឃាត់ខ្លួនតែម្តង។ ហើយគាត់ក៏ធ្លាប់ធ្វើសកម្មភាពលួចផ្លោះរបងចូលផ្ទះជនរងគ្រោះម្តងនៅពេលយប់រួចមកហើយ តែជនរងគ្រោះគ្រាន់តែបានហៅទៅប៉ុស្តិ៍ធ្វើកិច្ចសន្យាតែប៉ុណ្ណោះ៕

មតិយោបល់