ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ ក្រុមបានជិះម៉ូតូតាមរថយន្តជនរងគ្រោះ ខណៈជនរងគ្រោះចុះពីលើរថយន្ត បានធ្វើសកម្មភាពប្លន់ តែមិនបានសម្រេច ផ្ទះអាវុធចំនួន០២គ្រាប់ រួចធ្លាក់អាវុធពីដៃ ក៏រត់ចោលកាំភ្លើង តែសំណាងល្អមិនបង្ករបួសដល់ជនរងគ្រោះឡើយ។
ហេតុការណ៍ករណីនេះ កើតឡើងនៅវេលាម៉ោង ១០ និង១០ នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅចំណុចខុនដូរមួយកន្លែង ស្ថិតនៅផ្លូវលេខ៤១ មុខស្ថានទូតម៉ាឡេស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានបើកបររថយន្តមួយគ្រឿង តាមបណ្តោយផ្លូវលេខ៤១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចមុខខុនដូរមួយកន្លែង ជនរងគ្រោះបានឈប់រថយន្តរួចកាន់កាបូបចុះពីលើរថយន្ត ដើម្បីដើចូលទៅក្នុងខុនដូ តែពេលកំពុងចុះពីលើរថយន្តស្រាប់តែមានក្រុមចោរប្លន់មួយក្រុមជិះម៉ូតូមិនចាំម៉ាក ធ្វើសកម្មភាពវាយ និងប្រើប្រាស់អាវុធ បាញ់ទៅលើជនរងគ្រោះ ចំនួន២គ្រាប់ តែគ្រាប់ទី១ បាញ់មិនចេញ គ្រាប់ទី២ បាញ់ចេញតែមិនត្រូវ បន្ទាប់មកក្រុមជនសង្ស័យក៏បានរត់ចាក់ចេញពីកន្លែងកើតហេតុចោលកាំភ្លើងដែលធ្លាក់នៅកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះរងរបួសក្បាលបន្តិចបន្តួចរួចដើរចូលទៅក្នុងខុនដូរតែម្តង។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការត្រួតពិនិត្យ នឹងសួរនាំជនរងគ្រោះ ដើម្បីស្វែងរកអត្តសញ្ញាណក្រុមចោរប្លន់ទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់