កណ្ដាលៈ កាលពីវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បើកម៉ូតូលឿនបុកទ្រូងផ្លូវ បណ្ដាលឲ្យហោះផ្លោងទៅម្ខាងទៀត ត្រូវរថយន្តកិនក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះស្លាប់ បើកបរម៉ូតូម៉ាក ហុងដា Beat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IT-9526 ។
រថយន្តកុងតឺន័រ ក្បាលពាក់ស្លាកលេខ កណ្ដាល 3A-1571។
ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់