ព័ត៌មានជាតិ

តុលាការ​សិង្ហ​បុរី​ បាន​កាត់ទោស​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ ឲ្យ​ជាប់​ពន្ធនាគារ ដោយសារ​តែ​មិន​ពាក់​ម៉ាស់

(Reuters)​ -​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ តុលាការ​សិង្ហ​បុរី​បាន​កាត់ទោស​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ឲ្យ​ ជាប់​ពន្ធនាគារ​រយៈពេល​ ០៦​ ស​ប្តា​ហ៍​ បន្ទាប់​ពី​លោក​ បាន​បំពាន​ច្បាប់​ទប់ស្កាត់​ជ​ម្ងឹ​កូ​វី​ដ​ដោយ​បដិសេធ​មិន​ពាក់​ម៉ាស​មុខ​នៅ​ទី​សាធារណៈ​ ម្តង​ហើយ​ ម្តងទៀត​ ។​

​លោក​ Benjamin​ Glynn​ អាយុ​ ៤០​ ឆ្នាំ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទចោទប្រកាន់​ចំនួន​ បួន​ករណី​ ទី​មួយ​ ចំពោះ​កា​រខក​ខានមិនបាន​ពាក់​ម៉ាស់​នៅ​លើ​រថភ្លើង​ក្នុង​ខែឧសភា​ ទី​ពីរ​ កា​រខក​ខានមិនបាន​ពាក់​ម៉ាស់​ក្នុង​ការ​បង្ហាញខ្លួន​នៅ​តុលាការ​ក្នុង​ខែកក្កដា​ ទី​បី​ ការ​បង្ក​ឲ្យ​មានការ​រំខាន​ជា​សាធារណៈ​ និង​ទី​បួន​ ការ​ប្រើ​ពាក្យ​គំរាមកំហែង​ដល់​មន្ត្រី​សាធារណៈ​។​

​លោក​ Glynn​ ត្រូវ​បាន​ចៅក្រម​បញ្ជូន​ទៅ​ទទួល​ការ​វាយតម្លៃ​ផ្នែក​ចិត្តសាស្ត្រ​ដោយសារ​តែ​ទ​ង្វើ​រ​ និង​ការ​និយាយ​ស្តី​របស់​លោក​នៅ​ក្នុង​តុលាការ​។​

​កាលពី​ថ្ងៃ​ពុធ​ លោក​បាន​ស្នើរ​សុំ​ឲ្យ​តុលាការ​ឱ្យ​ទំលាក់​ការ​ចោទប្រកាន់​នេះ​ ដែល​លោក​ហៅ​ថា​ “​ការ​ចោទប្រកាន់​ដោយ​ខុសច្បាប់​”​ ហើយ​ស្នើរ​សុំ​ឲ្យ​ប្រគល់​លិខិតឆ្លងដែន​របស់​លោក​វិញ​ ដូច្នេះ​លោក​អាច​ត្រលប់​ទៅ​ប្រទេស​អង់គ្លេស​វិញ​ដើម្បី​ជួបជុំ​ជាមួយ​គ្រួសារ​របស់​លោក​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ CNA​។​

​ចៅក្រម​ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​បាន​ប្រាប់​លោក​ Glynn​ ថា​លោក​បាន​ “​យល់​ច្រឡំ​ទាំងស្រុង​”​ ក្នុង​ជំនឿ​ដែល​ថា​លោក​ត្រូវ​បាន​លើកលែង​ដោយ​ច្បាប់​របស់​សិង្ហ​បុរី​ស្តី​ពី​ការ​ពាក់​ម៉ាស់​។​

​កាលពី​ថ្ងៃ​ពុធ​ លោក​ Glynn​ បាន​បង្ហាញខ្លួន​នៅ​ក្នុង​តុលាការ​ ប៉ុន្តែ​អ្នក​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ទាក់ទង​តាម​ទូរស័ព្ទ​ និង​សារ​ មិន​ត្រូវ​បាន​ឆ្លើយ​តប​ទេ​។​

​ប្រទេស​សឹ​ង្ហ​បុរី​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ី​ល្បីឈ្មោះ​ដោយសារ​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ និង​បាន​ដាក់​ពន្ធ​ធានា​គារ​ ហើយ​ផាកពិន័យ​បុគ្គល​ដែល​បំពាន​បទបញ្ជា​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​ ១៩​ ។​ ជនបរទេស​ខ្លះ​ត្រូវ​បាន​ដកហូត​ប័ណ្ណ​ការងារ​របស់​ពួក​គេ​ដោយសារ​តែ​ពួក​គេ​រំលោភច្បាប់​។​

មតិយោបល់