ព័ត៌មានជាតិ

ករណីវីរុសប្រចាំថ្ងៃ របស់ប្រទេសរុស្ស៊ីសរុប លើសពីកំណត់ត្រា

ប្រទេសរុស្សី បានប្រកាសកំណត់ត្រាប្រចាំថ្ងៃថ្មីនៃករណីឆ្លងវីរុសCovid-19 ចំនួន 88,816ករណី កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃករណីឆ្លងក្នុងចំណោមកុមារ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ការថែទាំនៅមន្ទីរពេទ្យ។

កាលពីដើមខែនេះ សភារបស់ប្រទេស បានបន្ថែមពេលដោយគ្មានកំណត់លើការដាក់ ការរឹតត្បិតចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនរុស្ស៊ីដែលស្ទាក់ស្ទើរ ក្នុងការមកចាក់វ៉ាក់សាំងបង្ការ។ សប្តាហ៍នេះ មន្ត្រីសុខាភិបាលបានកាត់បន្ថយ រយៈពេលធ្វើចត្តាឡីស័កដែលត្រូវការសម្រាប់អ្នកដែលបានទាក់ទងជាមួយអ្នកជំងឺ COVID-19 ពី 14ថ្ងៃ មកត្រឹម 7ថ្ងៃ ដោយមិនបានផ្តល់ការពន្យល់ណាមួយសម្រាប់ផ្លាស់ប្តូរនេះទេ។

មតិយោបល់