ព័ត៌មានជាតិ

រថយន្តប្រភេទបែនដឹកដីមួយគ្រឿង បើកបរបុកម៉ូតូបណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់

កណ្តាល: (ព័ត៌មានបឋម) នៅវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទបែនដឹកដីមួយគ្រឿង បើកបរបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យក្មេងប្រុសម្នាក់ ស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ១១០ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

មូលហេតុ៖​ មិនទាន់ដឹងច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល ចុះទៅពិនិត្យ និងវាស់វែង ធ្វើកំណត់ហេតុទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់