មីយ៉ាន់ម៉ា៖ លោកស្រី អោង សាន ស៊ូជី ប្រឈមមុខនឹងការចោទប្រកាន់ពី បទពុករលួយថ្មីបន្ថែមទៀត

(ណៃពិដោរ)៖ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរាយការណ៍ថារដ្ឋាភិបាលយោធាបានប្រកាសពីបទចោទប្រកាន់ពុករលួយថ្មីមួយទៀត ប្រឆាំងនឹងលោកស្រី អោង សាន ស៊ូជី។ តែ ខាងយោធាមីយ៉ាន់ម៉ាមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ រីឯមេធាវីរបស់លោកស្រី ស៊ូជី ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ។

លោកស្រី អោង សាន ស៊ូជី មានអាយុ ៧៦ឆ្នាំ កំពុងប្រឈមមុខនឹងបទចោទប្រកាន់រាប់សិបករណី ហើយបើបូកបញ្ចូលបទចោទប្រកាន់ទាំងអស់ លោកស្រីអាច នឹងប្រឈមមុខនឹងជាប់ពន្ធនាគារ ១៥០ឆ្នាំឯណោះ។

លោកស្រី អោង សាន ស៊ូជី ក៏ត្រូវបានតុលាការនៃរបបសឹកមីយ៉ាន់ម៉ា ផ្តនា្ទទោសរួចហើយដែរដាក់ពន្ធនាគារ ៦ឆ្នាំ ដោយលោកស្រីត្រូវអនុវត្តទោសនេះ តាមរយៈការជាប់ឃុំនៅក្នុងផ្ទះ៕

ប្រភព៖ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *