ព័ត៌មានជាតិ

សត្វ​ចៀម ជាង ៣០០០ ក្បាល ធ្វើឲ្យ​កម្មវិធី សាលា​រាជធានី​វប្បធម៌​នៃ​ទ្វីប​អឺរ៉ុប​ទទួលបាន​ភាពជោគជ័​យ​

​ស្ត្រី​ម្នាក់ ជិះ​លើ​ខ្នង​សេះ​ខ្មៅ​ដល់​ទៅ ៣ ដែល​ដង្ហែរ​ហម ដោយ​សត្វ​ចៀម​រាប់​ពាន់​ក្បាល នៅលើ​ផ្លូវ​នៃ​ទីក្រុង Marseile ប្រទេស​បារាំង​។​
​កម្មវិធី​នេះ​ធ្វើឡើង​នៅ “​សាលា​រាជធានី​វប្បធម៌​នៃ​ទ្វីបអឺរ៉ុប​” និង​ពិធី​នេះ​ត្រូវបាន​ដាក់ឲ្យអនុវត្តន៍ និង​ទទួលបាន​ជោគជ័យ​ជាង ២៥ ឆ្នាំ មកហើយ​។​ការធ្វើ​បែប​នេះ​ក្នុង​គោលបំណង​ចង់​លើកកម្ពស់​វប្បធម៌​របស់ខ្លួន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យចូល​មក​ទស្សនា​តែប៉ុណ្ណោះ​។​

​នៅ​ឆ្នាំ​នេះ ទីក្រុង Marseille ប្រទេស​បារាំង រួមជាមួយ​នឹង Kosice ប្រទេ​សស្លូ​វ៉ាគី បានជ្រើសរើស សហភាព​អឺរ៉ុប​សម្រាប់​ធ្វើ​កម្ម​វី​ធី European Capital of Culture in 2013 នេះ​ឡើង​។​កាលពី​ថ្ងៃ​ទី ៨ ខែ មិថុនា កន្លងទៅនេះ សត្វ​ចៀម​ជាង ៣០០០ ក្បាល​បាន​ចូល​រួមចំណែក​ធ្វើឲ្យ​កម្មវិធី​ខាងលើ​ប្រកប​ដោយ​ភាព​ជោគជ័យ ដោយ​ទទួ​បាន​ការទាក់ទាញ​មនុស្សរា​ប់​សិប​ពាន់​នាក់ ដើម្បី​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ខាងលើ​។​
​កម្មវិធី​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ថា​ជា TransHumance ដើម្បី​ជួយ​ឲ្យ​មនុស្ស​ដែល​រវល់​ក្នុង​ជីវិត​រាល់​ថ្ងៃ ជួយ​ឲ្យទទួល​បាន​បទពិសោធន៍​ពី​មនុស្ស​ចាស់​៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/1370841221744_zpsdcb8f7f1.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/1370841221748_zpsf1a3cc19.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/1370841221754_zpsecb33cf2.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/1370841221760_zps995b2088.jpg

មតិយោបល់