ព័ត៌មានជាតិ

អាមេរិក ព្រមានក្រុមហ៊ុនចិនមិនឲ្យជួយរុស្ស៊ីប្រឆាំងនឹងទណ្ឌកម្ម

សហរដ្ឋអាមេរិក បានព្រមានក្រុមហ៊ុនចិនថា ពួកគេនឹងប្រឈមមុខទៅនឹងផលវិបាក ប្រសិនបើពួកគេព្យាយាមគេចពីការគ្រប់គ្រងលើការនាំចេញណាមួយ ដែលបានដាក់លើទីក្រុងម៉ូស្គូ ក្នុងករណីដែលប្រទេសរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានថ្លែងដូច្នេះ បន្ទាប់ពីក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិន និងរុស្ស៊ីបានសម្របសម្រួលតួនាទីរបស់ពួកគេលើប្រទេសបញ្ហាអ៊ុយក្រែន ក្នុងអំឡុងពេលជំនួបរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរនៅទីក្រុងប៉េកាំង។

មតិយោបល់