ព័ត៌មានជាតិ

ប្រពៃណីចម្លែក​ស្លៀក​កន្ទប​ចុះ​អោប​ទឹកកក​ក្នុង​អាង​ដើម្បី​សុំ​លាភ​សំណាង (Video Inside)

​បុរស​ប្រហែលជា ១០០ នាក់​នៅក្នុង​ទីក្រុង​តូ​ក្យូ​នៃ​ប្រទេស​ជប៉ុន បាន​ស្លៀក​កន្ទប​កូនក្មេង ហើយ​ឱប​ទឹកកក​នៅក្នុង​អាងទឹក​ដើម្បី​សុំ​សេចក្តីសុខ តាម​បែប​ប្រពៃណី​ពី​បុរាណ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី បរទេសនានា បានឲ្យដឹងថា ពិធីបុណ្យ​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​រដូវរ​ងារ​ដែល​ជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​សម្រាប់​ឧបទ្រុបចង្រៃ​ចេញពី​រាងកាយ និង​នាំ​យក​លាភ​សំណាង​ចូល​មក​វិញ​។ ពិធីបុណ្យ​តម្រូវឲ្យ​បុរស​ទាំងអស់ដោះ​សម្លៀក​បំពាក់​ចេញ រួច​ប្តូរ​ស្លៀក​កន្ទប​កូនក្មេង​តែ​មួយ​ជាន់​គត់​ដើម្បី​ចុះ​នៅក្នុង​អាងទឹក​ដែល​មាន​សីតុណ្ហភាព ៤០ អង្សា​សេ ព្រមទាំង​ឱប​ទឹកកក​មួ​យ​ដើម​នៅជាប់​នឹង​ខ្លួន​។ នេះ​គឺជា​ការ​អធិស្ឋាន និង​ជា​ការគោរព​បូជា​ដល់​ព្រះ​ជា​ម្ចាស់​តាម​ប្រពៃណី​សាសនា​របស់​ពួកគេ​៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

2014-01-17_141011

មតិយោបល់