ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆាយ វិរៈ​យុទ្ធ កំពូល​អ្នក​វាយ​ឬ​ក​ឆ្មើងឆ្មៃ ផ្ទុះ​ការរិះគន់​សារជាថ្មី​

​ភ្នំពេញ​៖ ក្រោយពី​មាន​កេរ្តិ៍ឈ្មោះ ល្បីល្បាញ ទូទាំង​ប្រទេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ តារាចម្រៀង​សំលេង​ខ្លាំង ឆាយ វីរៈ​យុទ្ធ ត្រូវបានគេទទួលស្គាល់​ថា ជា​តារា​ចម្រៀង​ដែល​ប្រកាន់​ឬ​ក​ឆ្មើងឆ្មៃ ដូច​ខ្លួន​ឯង​ជា​ព្រះអង្គម្ចាស់​ចុះ​ពី​ឋាន​ណា មក​អ៊ីចឹង ។​
Chhay Virakyuth (3)
​ម្ចាស់​បទ “​ស្មោះ​បងអូន​ស្លាប់​អី​” ល្បីៗ​នេះ ស្រាប់តែ​ផ្ទុះ​នូវ​ព័ត៌មាន​ចេញពី​ចង្កោម​សិល្បៈ សារជាថ្មី​ម្តងទៀត​ហើយ ថា ពូកែ​វាយ​ឬ​ក ឆ្មើងឆ្មៃ​ខ្លាំងណាស់ ជាពិសេស​ឃើញ​សិល្បៈករ​តូចតាច​ដូច​ខ្លួន សឹងតែ​ធ្វើ​មិន​ស្គាល់​ទៅហើយ ហេតុតែ​គេ​ល្បី ។​
Chhay Virakyuth (2)
​អ្នកសិល្បៈ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ចេញមុខ អះអាងថា ” នរណា​ក៏​ដឹង​ដែរ​ថា តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ហ្នឹង​ជា​មនុស្ស​ប្រកាន់​ឬ​ក អាង​តែ​ខ្លួន​ល្បី ធ្វើ​ពើយ ពេល​ឃើញ​សិល្បៈករ ដូចគ្នា ដែល​មិនសូវ​ល្បីឈ្មោះ ពេល​ចូលរួម​កម្ម​វី​ធី​ម្តងៗ មើល​តែ​ខ្លួនឯង ហ្នឹង​ព្រះ​ឥ​ន្ធ ចុះ​ពី​ឋាន​សួគ៌ា​មក ” ។ ប្រភព​ខាងលើ​បាន​បន្តថា “​មិនមែន​មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​ជួប​រឿងនេះ សិល្បៈ​មិនសូវ​ល្បី​ផ្សេងទៀត ក៏​ជួប​ដូច​ខ្ញុំ​ដែរ មិន​ជឿ​ទៅ​សួរ អ្នកភ្លេង​ដែល​ធ្លាប់​ប្រគុំ​តន្ត្រី និង​សម្តែង​ក្នុង​កម្ម​វី​ធី​រួមគ្នា ហើយ​និង​សិល្បៈករ​មួយចំនួន ពិតជា​ដឹង​ជាក់​ជាមិនខាន​ទេ​” ។​
Chhay Virakyuth (1)
​នេះ​មិនមែន​ជា​លើក​ទី ១​នោះទេ ដែល ឆាយ វីរៈ​យុទ្ធ រង​ការរិះគន់​រឿង​ចរិក​ឆ្មើង​ឆ្មៃនេះ ដោយ​កន្លងមក តារា​ចម្រៀង​រូប​នេះ ក៏​មាន​មហាជន ផា​ឲ្យ​យ៉ាង​ចាស់ដៃ​ផងដែរ រឿង​ចរិក​នេះ រហូតដល់​ថ្នាក់ ប្រមាថ ឆ្កែ​ឆ្មា ទៀតផង ៕

មតិយោបល់