បរទេស៖ ម្ចាស់ផ្ទះ Newcastle យប់មិញធ្វើល្អបានចំពោះទំរង់ប្រយុទ្ធទោះបីជាមិនអាចគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវ Everton ក្តី។
៣គ្រាប់សមល្មមឲ្យ Newcastle យកបាន៣ពិន្ទុងាយៗទៅលើ Everton ទាំងដែលការគ្រប់គ្រងបាល់បានត្រឹមតែ៣៩ភាគរយក្តីខណៈដែល Everton ធ្វើបានរហូតទៅដល់៦១ភាគរយតែរកបានតែ១គ្រាប់គត់ដែលជាបាល់បញ្ចូលទីខ្លួនឯង។
៣គ្រាប់របស់ Newcastle ធ្វើបានដោយ Holgate បាល់បញ្ចូលទីខ្លួនឯងនៅនាទី៣៧បន្ទាប់មកចូលតង់ទី២ទើបកីឡាករ RyanFraser រកបានមួយគ្រាប់ទៀតនិងនៅចុងម៉ោងនាទីទី៨០ខ្សែការពារ Kieran Trippier រកបានមួយគ្រាប់ទៀត៕
ចប់ការប្រកួតសប្តាហ៍នេះ Newcastle មាន១៨ពិន្ទុឡើងផុតមកលេង១៧ឈរបន្ទាប់ពី Everton នៅលេខរៀងទី១៦ដែលមាន១៩ពិន្ទ៕
មតិយោបល់